Vision / Mission / Strategic Goals

ចក្ខុវិស័យ


សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ គឺជាគ្រឹះស្ថានឧត្តមសិក្សានាំមុខគេក្នុងការផ្តល់គុណភាព នៃការបណ្តុះបណ្តាល ជំនាញឯកទេស ដែលសហគមន៍ជាតិ និង តំបន់ត្រូវការចាំបាច់ពីកម្រិត បិរញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត។

 

បេសកកម្ម


  • ស្រាវជ្រាវអភិវឌ្ឍន៌ និងកែលម្អកម្មវិធីសិក្សាគ្រប់កម្រិត និងជំនាញឯកទេស និងធ្វើការបណ្តុះបណ្តាល ឆ្លើយតបនឹងតម្រូវការអ្នកសិក្សាក្នុងសហគមន៍ តំបន់ និង តម្រូវការទីផ្សាពលកម្មជាតិ និងអន្តរជាតិ។
  • វាយតំលៃជ្រើសរើសគ្រូដែលមានកម្រិតគុណវុឌ្ឍិ និងបទពិសោធខ្ពស់ក្នុងការផ្ទេរចំណេះដឹង និងការអនុវត្ត ជាក់ស្តែងដល់និស្សិត។
  • បណ្តុះបណ្តាលលើកទឹកចិត្ត និងអភិវឌ្ឍសមត្ថភាពគ្រូជាប្រចាំ ដើម្បីពង្រឹងគុណភាពនៃការបង្រៀន ធានា ចំណេះដឹងពិតប្រាកដដល់និស្សិត។
  • ត្រួតពិនិត្យវាយតំលៃជាប្រចាំលើ ប្រសិទ្ធភាពនៃការបង្រៀន ការអនុវត្តន៍កម្មវិធីសិក្សា វិន័យ និងសីលធម៌ ល្អក្នុងការសិក្សាស្រាវជ្រាវរបស់និស្សិត និងគ្រូបណ្តុះបណ្តាល។
  • វិនិយោគលើការអភិវឌ្ឍសម្ភារៈរូបវន្ត និងបច្ចេកវិទ្យាទនើប ដែលបម្រើឲ្យ ការសិក្សាស្រាវជ្រាវ និងការ បង្រៀន ឆ្លើយតបតម្រូវការជាក់ស្តែង។
  • ជំរុញលើកទឹកចិត្តនិស្សិត និងសមាជិកផ្សេងៗនៃ ស.ប.ប ក្នុងការចូលរួមសកម្មភាព សហគមន៍ និង សកម្មភាព អភិវឌ្ឍផ្សេងៗទៀត ដោយផ្សាភ្ជាប់ជាមួយសកម្មភាពសិក្សាស្រាវជ្រាវ នៅសាកលវិទ្យាល័យ។
  • ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ ពិសេសគម្រោងស្រាវជ្រាវ ការដោះដូរ និស្សិត សាស្ត្រាចារ្យ បុគ្គលិក ការដោះដូរវប្បធម៌ ភាសារ និងការបណ្តុះបណ្តាលរួមគ្នា។

 

គោលបំណង


  • ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និងរាជរដ្ឋាភិបាល។
  • ផ្តល់ធនធានមនុស្ស ដែលមានសមត្ថភាព និងគុណសម្បត្តិប្រកួតប្រជែង អាចចូលរួមគ្រប់ សកម្មភាព អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
  • ចូលរួមលើកកម្ពស់គុណភាពវិស័យអប់រំកម្រិតឧត្តមសិក្សា។
  • លើកតម្កើងជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររ នៅក្នុងសហគមន៍។
  • កសាងស្មារតីសហគ្រិនភាពដែលនឹងផ្តល់តម្លៃដល់ការអភិវឌ្ឍ រីកលូតលាស់លើគ្រប់វិស័យ។
  • ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងការប្រឈមជាច្រើនទៀតក្នុងសង្គម។
  • ផ្តល់ឪកាសដល់អ្នកសិក្សាស្រាវជ្រាវ ក្នុងការអភិវឌ្ឍអាជីពការងារ និងកិច្ចការជំនួញគ្រប់ប្រភេទ និងកាត់ បន្ថយភាពក្រីក្រ។
  • កសាង និងអភិវឌ្ឍសមត្ថភាពប្រកួតប្រជែងកម្រិតជាតិ តំបន់ និងអន្តរជាតិ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP