Background

Presh Sihanouk Study Center


អាសយដ្ឋានៈ អគារ BBU ផ្លូវអូ១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ជិតមន្ទីរកសិកម្ម ខេត្តព្រះសីហនុ

ទូរស័ព្ទលេខៈ +855-34 934 024

ទូរសារលេខៈ +855-34 934 026

Address: Oh Moy Road, Phum 5, Shang Kat 4, Sihanouk ville, Sihanouk Province
Tel : +855-34 934 024
Fax: +855-34 934 026

 

អំពីបៀលប្រាយ


បៀលប្រាយ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃទីរួមខេត្ត​ ដែលប្រមូលផ្តុំទៅដោយ សកម្មភាពពាណិជ្ជកម្ម សកម្មភាពសង្គម វប្បធម៌ ទេសចរណ៍ និងសកម្មភាពសិក្សាស្រាវជ្រាវ ដែលផ្តល់ភាពងាយស្រួលដល់និស្សិតទាំង អស់នូវបរិស្ថាននៃការសិក្សាស្រាវជ្រាវមួយ ដែលលើកទឹកចិត្តឲ្យពួកគេ ទទួលបាននូវ ជីវិតនៃការសិក្សា នៅ

សាកលវិទ្យាល័យ ផ្សារភា្ជប់នឹងធម្មជាតិ សង្គម វប្បធម៌ និងការអភិវឌ្ឍពិតៗ នៅនឹងកន្លែងឆ្លុះបញ្ចាំងពី ចំណេះដឹង និងបទពិសោធដែលបានសិក្សា និងការប្រតិបត្តិជាក់ស្តែង។
អំណោយផលនៃទីតាំងបៀលប្រាយ ដែលហ៊ុំព័ទ្ធដោយអាហាដ្ឋាន ហាងលក់ទំនិញ បណ្ណាគារ ផ្សារទំនើប សេវា- អ៊ីនធឺណែត ផ្សារលក់ម្ហូបអាហារ និងផ្លែឈើ រមណីយដ្ឋាន មណ្ឌលកម្សាន្ត សេវាបដិសណ្ឋារកិច្ច និងដំណើរ កម្សាន្ត ព្រឹត្តិការណ៍ជំនួញវប្បធម៌ និងសង្គមជាច្រើនបានលើកទឹកចិត្ត និងផ្តល់តម្លៃដល់ការសិក្សាស្រាវជ្រាវ របស់និស្សិត បៀលប្រាយទាំងអស់ដែលសិក្សានៅទីនេះ។

បៀលប្រាយសាខាខេត្តព្រះសីហនុ មានកម្មវិធីសិក្សាលើជំនាញឯកទេសជាច្រើន ដែលមាននៅក្នុង មហាវិទ្យា ល័យគ្រប់គ្រងធុរៈកិច្ច មហាវិទ្យាល័យសេដ្ឋកិច្ច មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យា សាស្រ្តអប់រំនិងភាសា មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋរកិច្ច និងមហាវិទ្យាល័យកសិកម្ម។

 

 

ទីតាំងភូមិសាស្រ្តរបស់ខេត្តព្រះសីហនុ


ខេត្តព្រះសីហនុស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានវិសាលភាពលាតសន្ធឹងលើផ្ទៃដីសរុប ២,៥៣៦.៦៨ គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ជាប់ខេត្តកោះកុង កំពត កំពង់ស្ពឺ និងឈូងសមុទ្រថៃ។ ស្ថិតនៅចម្ងាយ ២៣០ គ.ម ពីរាជធានីភ្នំពេញ មានស្រុកចំនួន ៣ ក្រុង១ ស្មើនឹង ២២ឃុំ ៥សង្កាត់ និងមាន ២៧ភូមិ (ប្រភព៖ គ.ជ.ប.) មានប្រជាជនប្រមាណ ២៤៧,៣៥៥នាក់ ដង់ស៊ីតេប្រជាជន ២៨៥នាក់/គីឡូម៉ែត្រការ៉េ ក្នុងនោះភេទប្រុសមាន ចំនួនប្រមាណ ៥០.០៤% និងស្រីប្រមាណ៤៩.៩៦% (ប្រភព៖ CDC ឆ្នាំ២០១១)។ ក៏ប៉ុន្តែខេត្តនេះមានចំនួន អនក្ខរជនរហូតដល់ ៥,៦៤៣នាក់ ស្រី ៣,០៥៨នាក់ ក្នុងនោះមាន អនុវិទ្យាល័យចំនួន ១៨ និងវិទ្យាល័យចំនួន ០៧ មានសិស្សសរុបចំនួន ៤០,០១០ នាក់ ស្រី ១៩,០២១ នាក់(របាយការណ៍មន្ទី អ.យ.ក.ខេត្តព្រះសីហនុ ឆ្នាំ២០១៣)។ វិស័យកសិកម្ម ក៏មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានផ្ទៃដីដាំដុះសរុប ២៦៧៨១ ហិតា ក្នុងនោះផ្ទៃដីដាំស្រូវ ១៤,១១៥ហិតា ដំណាំឧស្សាហកម្ម ៥៨ហិតា និងដំណាំហូបផ្លែ ១២,០៧៨ហិតា។បច្ចុប្បន្ន ខេត្តព្រះសីហនុមិនត្រឹមតែជាខេត្តដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ ដែលត្រូវបានចុះបញ្ជីប្រទេសដែល មានឆ្នេរខ្សាច់ស្អាត និងល្អជាងគេបំផុតលើពិភពលោក ប៉ុន្តែក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ កំពង់ផែ អន្តរជាតិ និងសិក្សាស្រាវជ្រាវដ៏សំខាន់ និង ជាខេត្តដែលហ៊ុំព័ទ្ធទៅដោយ តំបន់រមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានវប្បធម៌កែឆ្នៃ ដែលទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅទស្សនាតំបន់ ទាំងនេះ។

 

Enrollments


By pursuing overall mission "to be committed to provide students needed knowledge and skills that meet national and international standard", BBU (Sihanouk Province Campus) serves the human resource development needs in Cambodia by taking into account their specific development priorities, gender issues and social values. BBU (SHV) carries this mission through its:

    ♦Faculty of Business Management
    ♦Faculty of Educational Science and Languages
    ♦Faculty of Engineering and Architecture
    ♦Faculty of Laws and Social Sciences
    ♦Faculty of Tourism and Hospitality
    ♦Faculty of Economics
    ♦Faculty of Agricultural Sciences
    ♦Faculty of Science and Technology

Aiming at providing a solid academic foundation in an emerging region, the University currently has about 900 students enrolled in associate and bachelor degree, 80 students enrolled in master degree, and more than 2000 students enrolled in short courses. These are students from the neighboring provinces. Through rich and varied curricula designed to fit the needs of the environment, students are presented with numerous opportunities for intellectual growth and academic experiences. The University offers:

    ♦Master of Business Administration (MBA)
    ♦Bachelor's Degree Programs
    ♦Associate Degrees
    ♦Diploma
    ♦Certificate


 

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP