Student Advisory Services

 
សេវកម្មពិគ្រោះយោបល់សម្រាប់និស្សិត
   ឆ្លងកាត់បទពិសោធន៍ជាច្រើន យើងអង្កេតឃើញថា ជាទូទៅនិស្សិតភាគច្រើន ជាពិសេសនិស្សិតដែលទើប ចាប់ផ្ដើម សិក្សានៅឆ្នាំដំបូងតែងតែប្រឈម នឹង ការលំបាកក្នុងការទទួលយកនូវបរិយាកាសនៃការសិក្សាថ្មីនៅ សាកលវិទ្យាល័យ ព្រោះពួកគេត្រូវជួបនឹងរបៀបនៃការសិក្សា ការស្រាវជ្រាវ និង ការបង្រៀនថ្មីៗខុសប្លែកពីអ្វី ដែលពួកគេធ្លាប់ឆ្លងកាត់កាល ពីនៅវិទ្យាល័យ ឬ ទីកន្លែងដែលពួកគេធ្លាប់សិក្សា នៅកម្រិតមុនឧត្ដមសិក្សា។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ សាកលវិទ្យាល័យ បានរៀបចំឱ្យមានសេវកម្មនិស្សិតមួយចំនួន ដើម្បីធ្វើ យ៉ាងណា ឱ្យពួកគេអាចសម្របខ្លួន ទៅនឹងបរិយាកាស សិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ និង សម្រេចបាន គោលដៅនៃការសិក្សានៅពេលអនាគត។ សេវកម្មទាំងនេះ រួមមាន សេវកម្មសម្របសម្រួលដល់ការសិក្សា សេវកម្មផ្ដល់សម្ភារសិក្សា សេវកម្មផ្នែកបណ្ឌិតសភា សេវកម្មការងារ និង សេវកម្មពិគ្រោះយោបល់ លើបញ្ហាផ្ទាល់ខ្លួន។
សេវកម្មពិគ្រោះយោបល់លើបញ្ហាផ្ទាល់ខ្លួន
   ក្រៅពីបញ្ហាសិក្សាទាំងអស់ ដែលបានរៀបរាប់ខាងលើនិស្សិតអាចនឹង ប្រឈមជាមួយនឹងបញ្ហាផ្សេងៗ ទៀត ដែល នឹងជះឥទ្ធិពលលើដំណើរលូតលាស់នៃការសិក្សាស្រាវជ្រាវរបស់ពួកគេ។ បញ្ហាទាំងនេះមានដូចជា បញ្ហាសុខភាព បញ្ហា ទាក់ទងនឹងក្រុមគ្រួសារ បញ្ហាហិរញ្ញវត្ថុ ញៀនថ្នាំ ល្បែងស៊ីសង បញ្ហាស្នេហា ។ល។និង។ល។  ដើម្បីឆ្លើយតប នឹងបញ្ហាទាំងនេះ និស្សិតត្រូវឆ្លងកាត់ការពិគ្រោះយោបល់ ឬ ប្រឹក្សាទៅលើបញ្ហា នីមួយៗនៅ ក្នុងការិយាល័យ សេវានិស្សិត ហើយជា ទូទៅការប្រឹក្សានេះគឺធ្វើឡើងទៅតាមករណីនីមួយៗ ដែលកើតឡើង ហើយចំណែកអ្នកដែល ចូលរួមក្នុងការផ្ដល់ការប្រឹក្សា នេះរួមមានលោកប្រធានការិយាល័យសេវានិស្សិត លោកប្រធានផ្នែកកិច្ចការនិស្សិត និង លោកសាកលវិទ្យាធិការរងទទួល បន្ទុកកិច្ចការនិស្សិតនិងបណ្ឌិតសភា។ ចំពោះករណីពាក់ព័ន្ធជាមួយសុខភាព គ្រឿងញៀន នោះការិយាល័យ នឹងបញ្ជូន និស្សិតទៅការិយាល័យសេវាសុខភាព ដែលមានវេជ្ជបណ្ឌិត និង ជំនួយការ ពេទ្យរង់ចាំផ្ដល់ការប្រឹក្សាជាមួយនិស្សិត។     
សេវកម្មបណ្តឹងនិស្សិត
   រាល់បណ្ដឹងតវ៉ារបស់និស្សិតទាំងអស់ ត្រូវតែបញ្ជូនទៅផ្នែកកិច្ចការនិស្សិត ដើម្បីស្វែងរកដំណោះស្រាយទៅតាម ករណីជាក់ស្ដែងនីមួយៗ។ បញ្ហាបណ្ដឹងនិស្សិតភាគច្រើនកើតឡើង គឺទាក់ទងនឹងបញ្ហាសិក្សាស្រាវជ្រាវ និង បញ្ហាទូទៅ ចំណែក នីតិវិធីនៃការដោះស្រាយបញ្ហាបណ្ដឹង និស្សិតគ្រប់ប្រភេទ ត្រូវបានចែងនៅក្នុងវិធានប្រព្រឹត្ដល្មើស វិន័យ និស្សិត របស់សាកលវិទ្យាល័យ។ និស្សិតទាំងអស់ត្រូវបញ្ជូន ឬ ដាក់ពាក្យបណ្ដឹងរបស់ខ្លួនមក ផ្នែកកិច្ចការនិស្សិត ឬ នៅការិយាល័យសេវានិស្សិត ស្ថិតនៅតាមគ្រប់សាខារាជធានី-ខេត្ដ នៃសាកលវិទ្យាល័យ ដែលនៅទីនោះបុគ្គលិក បម្រើការរង់ចាំទទួលពាក្យ បណ្ដឹងដែលជាទូទៅបណ្ដឹងខ្លះដោយផ្ទាល់មាត់ តាមទូរស័ព្ទ អ៊ីមែល ឬ ជាលាយលក្ខណ៍- អក្សរ។ បុគ្គលិកការិយាល័យ នឹងធ្វើកំណត់ហេតុនៃបណ្ដឹងនីមួយៗ និង ផ្ដល់ដំណោះស្រាយភ្លាមៗ ទៅតាមករណី ជាក់ស្ដែង និស្សិតដែលដាក់ពាក្យ បណ្ដឹងនឹងបានទទួលដំណោះស្រាយ ក្នុងរយៈពេលមិនលើសពីមួយសបា្ដហ៍ បើ ករណីនោះជាករណីធ្ងន់ ។
សេវកម្មដោះស្រាយបណ្តឹងនិស្សិត
   នៅសាកលវិទ្យាល័យបៀលប្រាយ ចំនួននិស្សិតចុះឈ្មោះសិក្សា បានកើនឡើងទ្វេរដងជារៀងរាល់ឆ្នាំ ហើយការ គ្រប់គ្រងសកម្មភាពនិស្សិតក៏បានក្លាយទៅជាបញ្ហាចម្បង សម្រាប់គណៈគ្រប់គ្រងសាកលវិទ្យាល័យ គ្រប់កម្រិតទាំង អស់។ សកម្មភាពឥរិយាបថ និងការប្រព្រឹត្ដរបស់និស្សិតទាំងនៅក្នុង និងក្រៅសាកលវិទ្យាល័យ គឺតែងតែនាំមកនូវផល ប៉ះពាល់ ជា វិជ្ជមាននិងអវិជ្ជមានដល់សាមីខ្លួន សង្គម បរិយាកាសសិក្សា ស្រាវជ្រាវ និង កេរ្ដិ៍ឈ្មោះសាកលវិទ្យាល័យ។ ដើម្បី ការពារ និងទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមាន ទាំងឡាយដែលនាំឱ្យខូចបរិយាកាសសិក្សាស្រាវជ្រាវដ៏ល្អ និង ដើម្បីឆ្លើយតប នឹង បញ្ហាបណ្ដឹងតវ៉ាផ្សេងៗ ផ្នែកកិច្ចការនិស្សិត ដែលមានការិយាល័យ សេវានិស្សិតបានធ្វើការសម្រប- សម្រួល និង ដោះ ស្រាយទៅតាមករណីនីមួយៗ ធ្វើយ៉ាងណាដើម្បីបំពេញនូវរាល់តម្រូវការរបស់និស្សិត។
 

 

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP