Credits and Grading System

ចំនួនក្រេឌីតមុខវិជ្ជាសិក្សា


ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាជាមូលដ្ឋាន


នៅថ្នាក់ឆ្នាំសិក្សាជាមូលដ្ឋាននិស្សិតត្រូវសិក្សារយៈពេល០១ឆ្នាំសិក្សា ចែកជា0២ឆមាស ហើយក្នុង០១ឆមាសសិក្សា0៥មុខវិជ្ជា ហើយក្នុង0១មុខវិជ្ជាសិក្សាមាចំនួន៤៥ម៉ោង ដែលស្មើ០៣ក្រេឌិត។ មានន័យថា និស្សិតសិក្សា០៥មុខវិជ្ជា ស្មើ១៥ក្រេឌិត ឬ ០១ឆ្នាំសិក្សាស្មើ៣០ក្រេឌិត ទៅលើ១០មុខវិជ្ជា។ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននេះ និសិ្សតទាំងអស់ត្រូវសិក្សាមុខវិជ្ជាដូចគ្នាក្នុង ឆមាសទី១ដែលរួមមានមុខវិជ្ជាក្នុងវិស័យទាំង0៤ (សិល្បៈនិងមនុសាស្ដ្រ វិទ្យាសាស្ដ្រសង្គម គណិតវិទ្យានិងភាសា) ដែលតំរូវ ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពនៃកម្ពុជា ដែលហៅកាត់ថា គ.ទ.ក ហើយនឹងចូលសិក្សាតាមមហាវិទ្យាល័យ ជំនាញរបស់ខ្លួនដែលបានជ្រើសរើសនៅក្នុងឆមាសទី២។

ពេលនិស្សិតសិក្សាចប់ដោយជោគជ័យនៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង ទទួលបានវិញ្ញាបនបត្រ០១សន្លឹកដែលមានការទទួល ស្គាល់ពីគ.ទ.ក។ និស្សិតអាចបន្ដការសិក្សាក្នុងមហាវិទ្យាល័យ០១ផ្សេងទៀត ដោយភ្ជាប់នូវវិញ្ញាបនបត្រនេះ ហើយគ្រាន់ តែរៀនបន្ថែមមុខវិជ្ជតម្រង់ទិសតាមមហាវិទ្យាល័យរបស់ខ្លួនដែលជ្រើសរើសប៉ុណោ្ណះ។

កំរិតបណ្ដុះបណ្ដាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សញ្ញាបត្រ
ឯកទេស

រយៈពេល

បណ្តុះបណ្តាល

ក្រេឌីត

មុខវិជ្ជាជំនាញ

ក្រេឌីតសរុប
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន


វិញ្ញាបនបត្រថ្នាក់

ឆ្នាំសិក្សាមូលដ្ឋាន


ថ្នាក់ឆ្នាំសិក្សា

មូលដ្ឋាន

០១ឆ្នាំ
៣០
៣០


ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ


មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតអប្បបរមាស្មើនឹង០៣ ក្រេឌីតហើយមួយ ក្រេឌីតស្មើនឹង១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។
និស្សិតម្នាក់ៗ ត្រូវបញ្ចប់មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តាមការវាយតម្លៃផ្តល់ ពិន្ទុ និង និទេ្ទស ដូចខាងក្រោម៖ 

ការវាយតម្លៃ ក្នុងការផ្ដល់ពិន្ទុ និង និទ្ទេស

ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
៨៥-១០០ ០៣  A ៤.០០  ល្អប្រសើរ
 ៨០-<៨៥  ០៣  B+  ៣.៥០  ល្អណាស់
 ៧០-<៨០  ០៣  B  ៣.០០  ល្អ
 ៦៥-<៧០  ០៣  C+  ២.៥០  ល្អបង្គួរ
 ៦០-<៦៥  ០៣  C  ២.០០  មធ្យម
 ៣០-<៦០  ០៣  F1  ១.៥០  ធ្លាក់កម្រិត១
 ០-<៣០  ០៣  F2  ១.០០  ធ្លាក់កម្រិត២

  សម្គាល់ៈ

- F1 : មានសិទ្ធប្រឡងមុខវិជ្ជាឡើងវិញតែមួយលើក

- F2 : រៀនសងមុខវិជ្ជាឡើងវិញ

សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើឡើងដូចខាងក្រោម ៖

ការវាយតម្លៃលើការសិក្សា


១. ការវាយតម្លៃជាប្រចាំ ( On-going Assessment )​​ :

ក- វត្តមាន (​ Attendance )............................................................................................០៥%

ខ- កិច្ចការក្នុងថ្នាក់ (​ Class Participation ).................................................................១០%

គ- កិច្ចការស្រាវជ្រាវ ( Assignment ).........................................................................១០%

២. ប្រឡងប្រចាំខែ ( Monthly Exam ​)......................................................................................១៥%

៣. ប្រឡងពាក់កណ្តាលឆមាស ( Mid-term Exam )..............................................................២០%

៤. ប្រឡងបញ្ចប់ឆមាស ( Final Exam )....................................................................................៤០%

ពន្ទុសរុប..................................................................................................................................១០០%

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP