Background of F.Y.

ប្រវត្តិដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន


ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យបៀលប្រាយនៅស្នាក់ការកណ្ដាលភ្នំពេញ ត្រូវបានបង្កើត ឡើងតាមប្រកាសលេខ ១៤៩១ យអកប្រក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០០៥ របស់ ក្រសួងអប់រំយុវជន និង កីឡា។ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដំបូងឡើយនៅឆ្នាំ ២០០៥ មានតែ បុគ្គលិក៤រូបតែប៉ុណ្ណោះ គឺប្រធាន ១រូប អនុប្រធាន២រូប និង ជំនួយការ០១រូប និង បានបន្ថែមមន្ដ្រី និង បុគ្គលិកជាបន្ដបន្ទាប់ទៅតាមកំណើននិស្សិតដែលចូលសិក្សា នៅថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន តែមកដល់ពេលបច្ចុប្បន្ននេះ២០១៣ មានមន្ដ្រីនិងបុគ្គលិករហូតដល់០៨រូប ដែលមានប្រធានដេប៉ាតឺម៉ង់០១រូប អនុប្រធានដេប៉ាតឺម៉ង់០១រូប ប្រធានការិយាល័យ០១រូប និង បុគ្គលិក0៥រូប ដើម្បីបម្រើសេវកម្មដល់និស្សិតថ្នាក់ឆ្នាំសិក្សា មូល ដ្ឋាន ជិត២០០០នាក់នៅស្នាក់ការកណ្ដាលរាជធានីភ្នំពេញ និង សម្របស្រួលការងារតាមការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តាមសាខាខេត្ដទាំង0៧ ទៀតដែលមាននិស្សិតសិក្សាសរុបជិត ៧០០០នាក់ទៀត ដែលកំពុងសិក្សានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងមួយឆ្នាំៗ។

មន្ដ្រី និងបុគ្គលិកសុទ្ឋតែមានសញ្ញាបត្រអនុបណ្ឌិតនិង បរិញ្ញាបត្រហើយមានបទពិសោធន៍យូរឆ្នាំក្នុង ការងារហើយ លក្ខខណ្ឌជ្រើសរើសត្រូវធ្វើឡើងស្របទៅ នឹង គុណវុឌ្ឍិដែលកំណត់ដោយគណៈកម្មាធិកាទទួលស្គាល់គុណភាព នៃកម្ពុជា ដែលហៅកាត់ថា គ.ទ.ក ហើយមន្ដ្រី និងបុគ្គលិកទាំងអស់សុទ្ឋតែបានឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់ពីគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យបៀលប្រាយ។   ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានទីតាំងនៅអគារ ស៊ី ជាន់ទី ១ នៃសាកលវិទ្យាល័យ បៀលប្រាយ ស្នាក់ការកណ្ដាល។

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលកំពុងផ្ដល់សេវាសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ   មានទាំងអស់០៧ មហាវិទ្យា ល័យ (១-ម.វិ.គ្រប់គ្រងធុរកិច្ច ២-ម.វិ.អប់រំនិងភាសា ៣-ម.វិ.ទេសចរណ៍និងបដិសណ្ឋារកិច្ច ៤.ម.វិ.វិទ្យាសាស្ដ្រនិងបច្ចេកទេស ៥-ម.វិ.វិស្វកម្ម និង ស្ថាបត្យកម្ម ៦-ម.វិ.នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម ៧-ម.វិ.សេដ្ឋកិច្ច)។ និស្សិតអាចជ្រើសរើសការសិក្សា របស់ខ្លួននៅសាខាណាមួយក៏ បាននៅសាកលវិទ្យាល័យបៀលប្រាយ ទៅតាមមហាវិទ្យាល័យដែលខ្លួនជ្រើសរើស និង មាន ជំនាញជាច្រើនទៀតដែលស្ថិតក្នុងមហាវិទ្យាល័យនីមួយៗ ដែលនិស្សិតនិងត្រូវជ្រើសរើសសិក្សានៅឆ្នាំទី៣។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP