Message from Director

សារលិខិតប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន


       ជាការពិតណាស់ ការសិក្សាស្រាវជ្រាវ គឺគ្មានដែនកំណត់នោះទេ” នៅលើវិស័យអប់រំនេះ គ្មានពាក្យថាល្អផ្ដាច់គេ នោះ គឺមានតែពាក្យថា ល្អជាងតែប៉ុណ្ណោះ”។ ដូចនេះការសិក្សាមួយដែលទទួលបានជោគជ័យនោះ គឺវាស្ថិតនៅលើ គ្រឹះដែលយើង បានដាំ ថាតើវារឹងមាំប៉ុណ្ណា វាជ្រៅប៉ុណ្ណា និង គុណភាពប៉ុណ្ណានោះ។ ដោយគិតពីភាពរីកចម្រើន និង និរន្ដរភាព ប្រកបដោយ ចេរភាព នៃការសិក្សារបស់និស្សិតនោះ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ បៀលប្រាយ ត្រូវបានបង្កើតឡើងតាមប្រកាសលេខ ១៤៩១ យអកប្រក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០០៥ របស់ក្រសួងអប់រំយុវជន និង កីឡា ដើម្បីផ្ដល់នូវមូលដ្ឋានគ្រឹះនៃការសិក្សាស្វែងយល់ នៅក្នុងបរិបទនៃការសិក្សា ថ្នាក់មហាវិទ្យាល័យ ក៏ដូចជាសាកលវិទ្យាល័យ ដើម្បីផ្ដល់ ជាទុន ក្នុងការចាប់យកជំនាញ ដ៏ត្រឹមត្រូវ និងច្បាស់លាស់ នៅឆ្នាំសិក្សា បន្ទាប់ពីការបញ្ចប់ការសិក្សា នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។

       និស្សិតទាំងអស់ មុនចូលសិក្សាថ្នាក់មហាវិទ្យាល័យរបស់ខ្លួនដែលបានជ្រើសរើស ចាំបាច់ តម្រូវឱ្យសិក្សាថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន រយៈពេលមួយឆ្នាំសិក្សា ដែលមាន២ឆមាស ដោយក្នុង០១ឆមាស ត្រូវសិក្សា0៥មុខវិជ្ជា ក្នុងមួយមុខវិជ្ជា ត្រូវ សិក្សា៤៥ម៉ោង ស្មើនិង០៣ក្រេឌីត។ មានន័យថា មួយឆ្នាំសិក្សា ត្រូវសិក្សា១០មុខវិជ្ជា ដែលស្មើ ៣០ក្រេឌីត។ ហើយមុខវិជ្ជា ដែលសិក្សាទាំង ១០មុខនេះ គឺជាទុនដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការផ្ដល់ចំណេះដឹង ផ្នែកជំនាញ និងចិត្ដគំនិត ខាងក្នុង សម្រាប់ធ្វើជាថ្នាល ក្នុងការពូនចំណេះដឹង ចំណេះធ្វើ និងសីលធម៌ប្រកបដោយ មនសិការ និងបញ្ញាញ្ញាណ ពេលចេញ ប្រកបមុខរបរ នៅក្នុងសង្គមការងារ ដែលពោរពេញដោយ ការប្រកួតប្រជែងខ្ពស់ក្នុងតំបន់។ ជាពិសេស នៅពេលធ្វើ សមាហរណកម្ម ពីសមាគមន៍ អាស៊ាន មកជាសហគមន៍អាស៊ាន នៅឆ្នាំ ២០១៥   ក្នុងពេលខ្លីខាងមុខនេះ។

       ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅសាកលវិទ្យាល័យបៀលប្រាយ ផ្ដល់ភាពងាយស្រួល សម្រាប់និស្សិតក្នុងការ ជ្រើសរើសយក មហាវិទ្យាល័យដែលខ្លួនជ្រើសរើស ដោយសាកលវិទ្យាល័យ មានផ្ដល់នូវការសិក្សា ០៧មហាវិទ្យាល័យ (១-ម.វិ. គ្រប់គ្រងធុរកិច្ច ២-ម.វិ.អប់រំនិងភាសា ៣-ម.វិ.ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៤-ម.វិ.វិទ្យាសាស្ដ្រ និងបច្ចេកទេស ៥-ម.វិ.វិស្វកម្ម និងស្ថាបត្យកម្ម ៦-ម.វិ.នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម ៧-ម.វិ.សេដ្ឋកិច្ច) និងមាន ០៧សាខារាជធានី-ខេត្ដ តូចធំដែលមាន ដូចជា (១-សាខាខេត្ដសៀមរាប ២-សាខាខេត្ដព្រះសីហនុ ៣-សាខាខេត្ដរតនគីរី ៤-សាខាខេត្ដបាត់ដំបង ៥-សាខាខេត្ដតាកែវ ៦-សាខាខេត្ដបន្ទាយមានជ័យ និង ៧-សាខាខេត្ដស្ទឹងត្រែង) សម្រាប់បម្រើសេវកម្មសិក្សា ដល់និស្សិតឱ្យកាន់តែ មានភាពងាយ ស្រួល និងចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្ដ ឬ សង់សាលាឱ្យជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យសិស្ស-និស្សិត អាចមានលទ្ធភាពចូលសិក្សា ឱ្យបានគ្រប់ៗគ្នា។

សូមឱ្យការសិក្សារបស់និស្សិតគ្រប់រូប ទទួលបានជោគជ័យនៅសាកលវិទ្យាល័យបៀលប្រាយ។ ជាពិសេសការសិក្សា នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅរកការចាប់យកជំនាញ នៅឆ្នាំបន្ទាប់ដ៏ត្រឹមត្រូវ និងច្បាស់ លាស់ ដូចជាពាក្យស្លោករបស់សាកលវិទ្យាល័យសរសេរ “ជិវិត ការសិក្សា ការងារ និង អនាគតខ្ញុំ កាន់តែភ្លឺស្វាងដោយ បៀលប្រាយ” ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP