Faculty of Agricultural Sciences

Faculties

Faculty of Agricultural Sciences

 
Message from Dean
សារលិខិតព្រឹទ្ធបុរស

សួស្តីប្អូនៗ និស្សិតនិងអ្នកសិក្សាទាំងឡាយជាទីរាប់អាន។មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម បាននិងកំពុង ត្រៀមលក្ខណៈក្នុងការបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររងនិងកម្រិតបរិញ្ញាបត្រ នៅលើឯកទេសជាច្រើនដូចជា៖ ផ្សព្វផ្សាយកសិកម្មផលិតកម្មដំណាំនិងទីផ្សារ សាកវប្បកម្មនិងទីផ្សារ ការពារដំណាំ វិទ្យសាស្ត្រដី ផលិតកម្មសត្វ និង ទីផ្សារ បច្ចេកវិទ្យាផលិតចំណីសត្វនិងទីផ្សារ វេជ្ជសាស្រ្តសត្វ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអាហារ បច្ចេកវិទ្យាក្រោយ ប្រមូលផល និង ឯកទេសគ្រប់គ្រងវិទ្យាសាស្ត្រជលផលនិងវារីវប្បកម្ម។ ឯកទេសទាំងនេះ មហាវិទ្យាល័យបានបើក បណ្តុះបណ្តាល នៅស្នាក់ការកណ្តាល (ភ្នំពេញ) និង តាមបណ្តាសាខាតាមខេត្តរបស់សាកលវិទ្យាល័យបៀលប្រាយ។

ដើម្បីធានាឱ្យបាននូវការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្មប្រកបដោយមនៈសិការ និងភាព ទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈ មហាវិទ្យាល័យបានបំពាក់នូវសម្ភារៈឧបទេសនានា ដើម្បីបម្រើឲ្យការសិក្សាការស្រាវជ្រាវ និងការអនុវត្ត។ មហាវិទ្យាល័យមានធនធានសាស្រ្តាចារ្យប្រកបដោយគុណភាព និង មានបទពិសោធន៍ក្នុងការ បង្រៀននិងអនុវត្តជាក់ស្តែងជាច្រើនឆ្នាំ ដែលជាចលករ ជម្រុញឲ្យការបណ្តុះបណ្តាលនិស្សិតពោរពេញទៅដោយ គុណភាពប្រសិទ្ធិភាព និងមាននូវឧត្តមភាព ប្រកួតប្រជែងខ្ពស់ទាំងក្នុងក្របខណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ ។

ការសិក្សានៅក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម គឺជាជម្រើសដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ សម្រាប់កសាងនូវអនាគតដ៏ភ្លឺស្វាងត្រចះត្រចង់ និងជាសរសរទ្រូងនៅក្នុងការ អភិវឌ្ឍវិស័យ កសិកម្ម កសិឧស្សាហកម្ម ឲ្យមានការរីកចម្រើន។

ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយជាទីបំផុតចំពោះវត្តមានរបស់ប្អូនៗ ដែលមានបំណងសិក្សា នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម និងសូមជូនពរឲ្យប្អូនៗសិស្សានុសិស្ស និស្សិត និងអ្នកសិក្សាទាំងអស់ទទួល បាននូវសុខភាពល្អ និងទទួលបាននូវជោគជ័យក្នុងការសិក្សា ស្រាវជ្រាវជារៀងរហូត។

Vision / Mission / Strategic Aims
ចក្ខុវិស័យ

មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្មនៃសាកលវិទ្យាល័យបៀលប្រាយ ជាមជ្ឈមណ្ឌលស្រាវជ្រាវបណ្ដុះបណ្ដាលផ្នែកវិទ្យា- សាស្រ្តកសិកម្ម បរិស្ថាន និង ទីផ្សារកសិកម្ម។

បេសកកម្ម

 • បណ្ដុះបណ្ដាលធនធានមនុស្សដើម្បីអភិវឌ្ឍន៍ការប្រើប្រាស់ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងជីវចម្រុះប្រកប ដោយនិរន្តរភាពចូលរួមជម្រុញកំណើនសេដ្ឋកិច្ច
 • ស្រាវជ្រាវ អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្តកសិកម្ម ឆ្លើយតបនឹងបទដ្ឋានជាតិ និង អន្តរជាតិ
 • ធ្វើការបណ្តុះបណ្តាលជំនាញ ឯកទេសផ្សេងៗពាក់ព័ន្ធលើផ្នែកក្សេត្រសាស្រ្ត កសិឧស្សាហកម្ម ជលផល វិទ្យាសាស្ត្រសត្វនិងវេជ្ជសាស្រ្តសត្វ ដល់អ្នកសិក្សាស្រាវជ្រាវទាំងអស់ ដោយធានានិរន្តរភាពនៃការអភិវឌ្ឍការប្រើ ប្រាស់ និងការគ្រប់គ្រងធនធានធម្មជាតិកសិកម្មជីវចម្រុះ និងកំណើនសេដ្ឋកិច្ច ។
គោលបំណង

 • ផ្តល់ការអប់រំប្រកបដោយគុណភាពលើផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាកសិកម្មតាមរយៈការរៀបចំឲ្យនិស្សិត សិក្សាផ្នែកទ្រឹស្តី អនុវត្តក្នុងបន្ទប់ពិសោធន៍ និង នៅទីវាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។
 • ផ្តល់ឱកាសឲ្យនិស្សិតអភិវឌ្ឍន៍ខ្លួន ដើម្បីធ្វើឱ្យពួកគេមានលទ្ធភាព និង មានទំនាក់ទំនងជាមួយប្រជាជន សហគមន៍ សមាគមក្នុងផ្នែកវិទ្យាសាស្រ្តនៅទីវាល ។
 • ធ្វើឱ្យនិស្សិតចេះរៀបចំផែនការ ប្លង់ប្រតិបត្តិ វាយតម្លៃ និងរៀបចំកម្មវិធីបណ្តុះបណ្តាលផ្សេងៗពាក់ព័ន្ធនឹងជំនាញ
 • លើកតម្កើងការអភិវឌ្ឍន៍ ការស្រាវជ្រាវ នៅក្នុងជំនាញ និង បង្កើនទំនាក់ទំនងជាមួយស្ថាប័នជាតិ និង អន្តរជាតិ ។
 • ស្រាវជ្រាវ និង អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មឱ្យបានសមស្រប និងផ្ទេរចំណេះដឹងថ្មីៗទាំងនោះទៅតាមរយៈការ បញ្ចូលនវានុវត្តន៍ថ្មីនៅក្នុងគម្រោង។
Background

ប្រវត្តិមហាវិទ្យាល័យ

នៅឆ្នាំ ២០០០ មហាវិទ្យាល័យគ្រប់គ្រងនិងនិតិសាស្រ្តត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យលេខ ៤៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០០ ។

នៅឆ្នាំ២០០២ មហាវិទ្យាល័យគ្រប់គ្រងនិងនិតិសាស្រ្តបានទទួលស្គាល់ការកែប្រែទៅជាសាកលវិទ្យាល័យ បៀលប្រាយ តាមរយៈអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០២។

នៅឆ្នាំ២០១៣ មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្មត្រូវបានបង្កើតឡើងជាមហាវិទ្យាល័យចំណុះទាំងប្រាំបី(០៨) របស់សាកលវិទ្យាល័យ ដោយមានការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ។

មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម មានដេប៉ាតឺម៉ង់ចំណុះចំនួនបួន(៤) រួមមាន៖ (១)ដេប៉ាតឺម៉ង់ក្សេត្រសាស្រ្ត (២)ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តសត្វ(៣)ដេប៉ាតឺម៉ង់កសិឧស្សាហកម្ម (៤) ដេប៉ាតឺម៉ង់ជលផល។ដេប៉ាតឺម៉ង់នីមួយៗ បានរៀប ចំនូវជំនាញឯកទេសសម្រាប់សិក្សាដូចជា៖

 • ដេប៉ាតឺម៉ង់ក្សេត្រសាស្រ្តមាន៖ឯកទេសផ្សព្វផ្សាយកសិកម្ម ឯកទេសសាកវប្បកម្មនិងទីផ្សារឯកទេសផលិតកម្ម ដំណាំ និង ទីផ្សារឯកទេសការពារដំណាំនិងឯកទេសវិទ្យាសាស្រ្តដី ។
 • ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តសត្វមាន៖ឯកទេសផលិតកម្មសត្វ និង ទីផ្សារឯកទេសបច្ចេកវិទ្យាផលិតកម្មចំណីសត្វ និង ទីផ្សារនិងឯកទេសវេជ្ជសាស្រ្តសត្វ។
 • ដេប៉ាតឺម៉ង់កសិ-ឧស្សាហកម្មមាន៖ឯកទេសវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអាហារ និង ឯកទេសបច្ចេកវិទ្យាក្រោយ ប្រមូលផល។
 • ដេប៉ាតឺម៉ង់ជលផលមាន៖ឯកទេសគ្រប់គ្រងវិទ្យាសាស្ត្រជលផលនិងវារីវប្បកម្ម។
Administrative Structure of Faculty
 • Faculty Administrators
 • Departments
Credits and Grading System
ចំនួនក្រេឌីតមុខវិជ្ជាសិក្សា

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង

  ដើម្បីទទួលបានចំនួនក្រេឌីតសរុបបានកំណត់ និស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Courses)  រួមមាន ចំនួន១៨ក្រេឌីត មុននឹងជ្រើសរើសឯកទេស និងមុខវិជ្ជាឯកទេស (Specialized Cources) ចំនួន៥៤ក្រេឌីត ដែល មហាវិទ្យាល័យបានផ្តល់ជូននៅក្នុងឆ្នាំទី១ និង ទី២ ចំនួន ៧២ ក្រេឌីត។ សម្រាប់ការសិក្សានៅក្នុងជំនាញនីមួយៗ ត្រូវ កំណត់ដូចខាងក្រោម៖

កំរិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររង
 
មហាវិទ្យាល័យ ដេប់ាតឺម៉ង់ ឯកទេស រយៈពេល បណ្តុះ បណ្តាល ក្រេឌីត មុខវិជ្ជាគោល ក្រេឌីត មុខវិជ្ជា ជំនាញ ក្រេឌីតសរុប
វិទ្យាសាស្រ្ត កសិកម្ម ក្សេត្រសាស្រ្ត ផ្សព្វផ្សាយកសិកម្ម ០២ឆ្នាំ ១៨ក្រេឌីត ៥៤ក្រេឌីត ៧២ក្រេឌីត

ផលិតផល កសិកម្មនិងទីផ្សារ

០២ឆ្នាំ ១៨ក្រេឌីត ៥៤ក្រេឌីត ៧២ក្រេឌីត
វិទ្យាសាស្រ្តសត្វ ផលិតកម្មសត្វ និង ទីផ្សារ  ០២ឆ្នាំ ១៨ក្រេឌីត ៥៤ក្រេឌីត ៧២ក្រេឌីត
វេជ្ជសាស្រ្តសត្វ ០២ឆ្នាំ ១៨ក្រេឌីត ៥៤ក្រេឌីត ៧២ក្រេឌីត

បញ្ជាក់ ៖ ០១ក្រេឌីតស្មើរនឹង១៥ម៉ោងសិក្សា

 

ចំនួនក្រេឌីតមុខវិជ្ជាសិក្សា ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ


ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលបានកំណត់ខាងលើ និស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និងមុខវិជ្ជាជំនាញ (Specialized Course) ។ មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យត្រូវសិក្សារួមគ្នា មុននឹងជ្រើសរើសជំនាញ ។ រីឯមុខវិជ្ជាជំនាញ (Specialized Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យ ត្រូវសិក្សាចាប់តាំងពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ។

ចំនួនក្រេឌីតនៃមុខវិជ្ជាគោល និង មុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗ ត្រូវកំណត់ដូចខាងក្រោម ៖

កំរិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ
 
មហាវិទ្យា- ល័យ ដេប៉ាតឺម៉ង់ ឯកទេស រយៈ ពេល បណ្តុះ បណ្តាល

មុខវិជ្ជា ថ្នាក់ឆ្នាំ សិក្សា មូលដ្ឋាន

ចំនួន ក្រេឌីត មុខវិជ្ជា គោល

ចំនួន ក្រេឌីត
មុខវិជ្ជា ជំនាញ

ចំនួន ក្រេឌីត សរុប

វិទ្យាសាស្រ្ត កសិកម្ម ក្សេត្រសាស្រ្ត

សាកវប្បកម្ម និងទីផ្សារ

០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត
 ការពារដំណាំ ០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត
ផលិតកម្មដំណាំ និងទៅផ្សារ ០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត
វិទ្យាសាស្រ្តដី ០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត
វិទ្យាសាស្រ្ត- សត្វ ផលិតកម្មសត្វ និងទីផ្សារ ០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត
បច្ចេកទេស ផលិតកម្មចំណី សត្វនិង ទីផ្សារ ០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត
វេជ្ជសាស្រ្តសត្វ ០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត
កសិឧស្សា- ហកម្ម វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាអាហារ ០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត

បច្ចេកវិទ្យាក្រោយ ប្រមូលផល

០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត
ជលផល គ្រប់គ្រងវិទ្យា- សាស្រ្តជលផល និងវារីវប្បកម្ម ០៤ឆ្នាំ ៣០ក្រេឌីត ២១ក្រេឌីត ៩៣ក្រេឌីត ១៤៤ក្រេឌីត

លក្ខខណ្ឌចាំបាច់


 • កម្រិតបរិញ្ញាបត្ររង ៖  ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង និស្សិតត្រូវបំពេញក្រេឌីតមុខជំនាញ និង​ឆ្លងកាត់ ការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្ររង ។
 • កម្រិតបរិញ្ញាបត្រ ៖  ដើម្បីទទួលបានសញ្ញាថ្មាក់បត្របរិញ្ញាបត្រ និស្សិតចាំបាច់ត្រូវបំពេញឱ្យបានគ្រប់ចំនួន ក្រេឌីតមុខវិជ្ជាគោល និង ​ក្រេឌីតមុខវិជ្ជាជំនាញ និង ឆ្លងកាត់ការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។
ប្រព័ន្ធផ្តល់ពិន្ទុ និង និទេ្ទស

មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សា របស់មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម មានចំនួនក្រេឌីត អប្បបរមា០៣ក្រេឌីតហើយមួយក្រេឌីតស្មើនឹង ១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។ 

និស្សិតម្នាក់ៗត្រូវបញ្ចប់មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សា របស់មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម តាមការវាយតម្លៃ ផ្តល់ពិន្ទុ និងនិទេ្ទស ដូចខាងក្រោម៖


ការវាយតម្លៃផ្តល់ពិន្ទុ និង និទ្ទេស
ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
85-100 A 4.00 ល្អប្រសើរ
80-<85 B+ 3.50 ល្អណាស់
70-<80 B 3.00 ល្អ
65-<70 C+ 2.50 ល្អបង្គួរ
60-<65 C 2.00 មធ្យម
30-<60 **F1 1.50 ធ្លាក់កម្រិត១
0-<30 **F2 1.00 ធ្លាក់កម្រិត២

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F២ : រៀនមុខវិជ្ជាឡើងវិញ

**ករណីយពិន្ទុពាក់កណ្តាលឆមាសសរុបទាបជាង២០ពិន្ទុ និស្សិតត្រូវរៀនមុខវិជ្ជាឡើងវិញ ។

 
សម្រាប់មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើដូចខាងក្រោម៖

ការវាយតម្លៃការសិក្សា

 1. ការវាយតម្លៃជាប្រចំា (On-going Assessment) ....................................................៤០%
  • ក- វត្តមាន (Class Attendance)..................................................០៥%
  • ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation).....................០៥%
  • គ- លំហាត់តូចៗ (Quiz).............................................................១០%
  • ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
   • - កិច្ចការស្រាវជ្រាវជាបុគ្គល (Individual Assignment)............១០%
   • - កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment)..................​.១០%
 2. ប្រឡងពាក់កណ្តាលឆមាស (Mid-term Exam)..................................................២០%
 3. ប្រឡងឆមាស (Final Exam).............................................................................៤០%

​​​​​​​​​​​                                  សរុប           ......................................................១០០%

Program and  Curriculum

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP