Faculty of Economics

Faculties

 

Faculty of Economics

Message from Dean

សារលិខិតព្រឹទ្ធបុរសមហាវិទ្យាល័យ

សូមស្វាគមន៍​ចំពោះការចូលមកកាន់គេហទំព័ររបស់មហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ​បៀលបា្រយ។

ភាពក្រីក្រ ​​គម្លាតនៃការបែងចែកបា្រក់ចំណូល​​​កំណើនប្រជាជនកើនឡើងលឿន​អតិផរណាខ្ពស់គឺ ជា​​បញ្ហាដែលរីក រាលដាលពេញពិភពលោក។​ ដើម្បីដោះស្រាយបញ្ហាខាងលើ ​លុះត្រាតែសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗមានកំនើន ​និង ការអភិវឌ្ឍន៍។ ដូច្នេះបេសសកម្មរបស់មហាវិទ្យាល័យសេដ្ឋកិច្ច គឺផ្តល់នូវការបណ្តុះបណ្តាលឱ្យនិស្សិតទទួលបានចំណេះដឹង ​ ជំនាញ សមត្ថភាព​ និង តំលៃ ដើម្បីក្លាយ​ទៅជាបញ្ញាវន្ត សម្រាប់ចូលរួមដោះស្រាយបញ្ហាខាងលើ។
   សិក្សាបរិញ្ញាបត្រនៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ ជាឱកាសធ្វើឱ្យនិស្សិតទទួលបាននូវចំណេះដឹង  ​សមត្ថភាព​ និង ការជំរុញលើកទឹកចិត្ត តាមរយ:ការសិក្សាជាមួយកម្មវិធីសិក្សាដែលផ្តល់នូវចំណេះដឹង យ៉ាង ទូលំទូលាយដូចជាការផ្តោតលើទ្រឹស្តីរបស់សេដ្ឋវិទួការវិភាគព្រឹត្ត​ ការណ៍សេដ្ឋកិច្ច ការបង្កើតគោលនយោបាយ ដើម្បីដោះ ស្រាយបញ្ហាដែលកើតមានឡើងក្នុងវិស័យសេដ្ឋកិច្ច ​សម្រាប់​ប្រកួតក្នុងទីផ្សារការងារទាំងក្នុងប្រទេស និងអន្តរជាតិ។ ម្យ៉ាង វិញទៀតមហាវិទ្យាល័យ មានធនធាន​សាស្ត្រាចារ្យដែលមានសញ្ញាបត្រ​បណ្ឌិត​  សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់​​​ មានបទពិ- សោធន៍ សមត្ថភាព និង ​ការស្រាវជ្រាវដែលអាចផ្តល់នូវចំណេះដឹងដល់និសិ្សតប្រកបដោយគុណភាព។
   ក្នុងនាមគណ:គ្រប់គ្រង បុគ្គលិកនិងសាស្ត្រាចារ្យ​នៃមហាវិទ្យាល័យសេដ្ឋកិច្ច ខ្ញុំសូមសន្យាថានឹង​ខិត​ខំប្រឹងប្រែង ធ្វើឲ្យនិសិ្សតទទួលបានភាពរីករាយ​បទពិសោធន៏ចំណេះដឹងចំណេះធ្វើនិងបំនិនថ្មីៗ​ សំរាប់បង្កើត​ភាពជោគជ័យក្នុងកំឡុង ពេល នៃការសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀលបា្រយក៏ដូចជាទទូលបាននូវជោគជ័យសម្រាប់ ជីវិត ការងារ ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។

Vision / Mission / Strategic Aims

Vision: To transform students to be the catalysts to promote economic growth and development.

Mission: To provide students knowledge, skills, capacities and values to become intelectuals in response to socio-economic changes.

 

Background

ប្រវត្តិមហាវិទ្យាល័យ


   មហាវិទ្យាល័យសេដ្ឋកិច្ចគឺជាមហាវិទ្យាល័យមួយក្នុងចំនោមមហាវិទ្យាល័យទាំង០៧នៃសាកលវិទ្យាល័យបៀល- បា្រយ ដែលបានដំណើរការឡើងដោយយោងតាមស្មារតីនៃអង្គសនិ្នសិទ្ធប្រចាំឆ្នាំទាំងពីរលើករបស់សាកលវិទ្យាល័យបៀល បា្រយសម្រាប់ឆ្លើយតបទៅនឹងទីផ្សារការងារនៃចរន្តសកលភាវូបនីយកម្មដែលសំបូរដោយការប្រកួតប្រជែងនិងដើម្បី ពង្រឹងសក្តានុពល​ ភាពលូតលាស់នៃសាកលវិទ្យាល័យ។​​​

មហាវិទ្យាល័យសេដ្ឋកិច្ចបែងចែកជា០៣ដេប៉ាតឺម៉ង់គឺដេប៉ាតឺម៉ង់អភិវឌ្ឍន៏ជនបទ ដេប៉ាតឺម៉ង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដេប៉ាតឺម៉ង់ពាណិជ្ជកម្ម ដែលដេប៉ាតឺម៉ង់នីមួយៗមានចែកជាច្រើនឯកទេសទៀតសម្រាប់និសិ្សតជ្រើស រើស។

  ដើម្បីចុះឈ្មោះសិក្សាថ្នាក់បរិញ្ញាបត្រដែលមានរយ:ពេលសិក្សា០៤ឆ្នាំ​ និស្សិតត្រូវសិក្សាថ្នាក់មូលដ្ឋានរយ:ពេល០១ឆ្នាំ និង បន្តសិក្សារយ:ពេល០៣ឆ្នាំទៀតនៅថ្នាក់បរិញ្ញាបត្រ។​យោងតាមសេចក្តីសម្រេចស្តីពីការអនុម័តយល់ព្រមលើកម្មវិធី សិក្សារបស់មហាវិទ្យាល័យសេដ្ឋកិច្ចការរៀបចំកម្មវិធីសិក្សាគឺ ត្រូវបានជ្រើសរើសមុខវិជ្ជាដែលផ្តល់នូវចំណេះដឹង​ សមត្ថភាព យ៉ាងទូលំទូលាយ ដូចជាការផ្តោតលើទ្រឹស្តីរបស់សេដ្ឋវិទូ ការវិភាគព្រឹត្តការណ៍សេដ្ឋកិច្ច គោលនយោបាយ ដែលកើត មានឡើងក្នុងវិស័យសេដ្ឋកិច្ច ។ ជាមួយគ្នានេះដែរ ​មហាវិទ្យាល័យ​បានរៀបចំជាគណៈ កម្មការអភិវឌ្ឍកម្មវិធី សិក្សា ដែលមានប្រធាន អនុប្រធាន ​និងសមាជិក ដើម្បីធានាឲ្យបានថា​កម្មវិធីនេះអាចឆ្លើយតប​នឹងតម្រូវការទីផ្សារ បច្ចុប្បន្ន ក៏ដូចជាអនាគត។ លើសពីនេះទៀត និស្សិតអាចសិក្សាស្រាវជ្រាវពង្រឹងសមត្ថភាព ចំណេះដឹងបន្ថែម​នៅ បណ្ណាល័យ នៃសាកលវិទ្យាល័យបៀលបា្រយដែលសំបូរទៅដោយឯកសារ​ និងសៀវភៅសិក្សា ដូចជាទស្សនាវដ្តី អាជីវកម្ម សារព៌តមានសេដ្ឋកិច្ចផេ្សងៗ​ដែលទាក់ទងទៅនឹងជំនាញសេដ្ឋកិច្ច និងសិក្សាស្រាវជ្រាវ តាមរយ:ការប្រើបា្រស់គេហទំព័រនានាដែលផ្ទុកទៅដោយឯកសា យ៉ាងសំបូរបែបក្នុងប្រព្ធ័នអិនធឺរណែតដែលមានល្បឿនលឿន ។

Administrative Structure of Faculty

  • Faculty Administrators
  • Departments
Credits and Grading System

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ


និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន១៣៨ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យា- ល័យ​សេដ្ឋកិច្ច  នៃសាកលវិទ្យាល័យបៀលប្រាយ។

  និស្សិតដែលមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន  ហើយចង់បន្តយកសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យាល័យ​សេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ ត្រូវបន្តការសិក្សាដើម្បីទទួលបានក្រេឌីតសរុបចំនួន១០៨ ក្រេឌីត ក្នុងរយៈពេល ០៣​ឆ្នាំ សិក្សាទៀត។ ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅ មហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រ ដែលខ្លួនមានមកឲ្យផ្នែកជំនាញរបស់
សាកលវិទ្យាល័យ​ធ្វើការវាយតម្លៃ ផ្តល់ក្រេឌីតស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ។

ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើនិស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និងមុខវិជំនាញ (Specialized Course) ។ មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយដែលនិស្សិត​​ ក្នុងមហា- វិទ្យាល័យត្រូវសិក្សារួមគ្នាមុនជ្រើសរើសជំនាញ ។ មុខវិជ្ជាជំនាញ (Specialized Course) សំដៅដល់មុខវិជ្ជាទាំងឡាយដែលនិស្សិត​​ក្នុង​ មហាវិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ។ ចំនួនក្រេឌីតនៃមុខវិជ្ជាគោល និង មុខវិជ្ជាជំនាញ សម្រាប់ជំនាញនីមួយៗត្រូវកំណត់ដូចខាងក្រោម៖

កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្រ(កម្មវិធីអន្តរជាតិ)
មហា
វិទ្យាល័យ
សញ្ញា
បត្រ
ឯកទេស រយៈពេល
បណ្ដុះ
បណ្ដាល
ក្រេឌីត មុខវិជ្ជា ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ក្រេឌីត មុខវិជ្ជា គោល ក្រេឌីត មុខវិជ្ជា ជំនាញ ក្រេឌីត សរុប

វិទ្យាសាស្រ្ត សេដ្ឋកិច្ច
បរិញ្ញាបត្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិ ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨

បរិញ្ញាបត្រ
ពាណិជ្ជកម្ម
 ការគ្រប់គ្រងអាហរ័ណ
នីហរ័ណ(ការនាំចូល-ការនាំចេញ)
 ៤ ឆ្នាំ  ៣០  ៣៦ ៧២ ១៣៨
 ពាណិជ្ជកម្មនិង​ហិរញ្ញវត្ថុ អន្តរជាតិ ៤ ឆ្នាំ  ៣០ ៣៦  ៧២  ១៣៨
ការគ្រប់គ្រងបណ្តាញ ផ្គត់ផ្គង់ ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រ
អភិវឌ្ឍន៍ជនបទ
ការអភិវឌ្ឍជនបទ
និងគ្រប់គ្រងគំម្រោង
៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
ការគ្រប់គ្រងកសិធុរកិច្ច ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
ការគ្រប់គ្រងកសិដ្ឋាន ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
ការគ្រប់គ្រងកសិដ្ឋាន និងកសិធុរកិច្ច ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨


ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្រ


មុខវិជ្ជានីមួយៗដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យសេដ្ឋកិច្ចមានចំនួនក្រេឌីតអប្បបរមា ស្មើនឹង ៣ក្រេឌីតហើយមួយក្រេឌីតស្មើនឹង១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។

និស្សិតម្នាក់ៗត្រូវបញ្ចប់មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យសេដ្ឋកិច្ច តាមការវាយ តម្លៃ ផ្តល់ពិន្ទុនិងនិទេ្ទសដូចខាងក្រោម៖

ការវាយតម្លៃ ផ្តល់ពិន្ទុ និង និទ្ទេស
ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
85-100 A 4.00 ល្អប្រសើរ
80-<85 B+ 3.50 ល្អណាស់
70-<80 B 3.00 ល្អ
65-<70 C+ 2.50 ល្អបង្គួរ
60-<65 C 2.00 មធ្យម
30-<60 **F1 1.50 ធ្លាក់កម្រិត១
0-<30 **F2 1.00 ធ្លាក់កម្រិត២

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F២ : រៀនមុខវិជ្ជាឡើងវិញ

សម្រាប់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើដូចខាងក្រោម៖

ការវាយតម្លៃការសិក្សា

  1. ការវាយតម្លៃជាប្រចំា (On-going Assessment) .............................................................៤០%
    • ក- វត្តមាន (Class Attendance).....................................................................................០៥%
    • ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation)..........................................០៥%
    • គ- លំហាត់តូចៗ (Quiz)..................................................................................................១០%
    • ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
      • - កិច្ចការស្រាវជ្រាវជាបុគ្គល (Individual Assignment) ............................១០%
      • - កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment) ........................................១០%
    • ប្រឡងពាក់កណ្តាលឆមាស (Mid-term Exam......................................................២០%
    • ប្រឡងឆមាស (Final Exam).........................................................................................៤០%
Program and  Curriculums
  • Associate Programs
  • Bachelor Programs

គោលបំណង

  • តម្រង់ទិសនិស្សិត ដែលបញ្ចប់ការសិក្សាដើម្បីទទួលបានឱកាសការងារទូលំទូលាយតាមរយៈ​កម្ម​វិធីសិក្សានិង ជំនាញ ដែលនិស្សិតបានជ្រើសរើស។
  • ផ្តល់ដល់និសិ្សតនូវចំណេះដឹង និងចំណេះធ្វើពិតបា្រកដ​ក្នុងការគ្រប់គ្រងការបែងចែក​​ និងការប្រើបា្រស់ធនធាន ប្រកបដោយ​ប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៏ប្រទេសកម្ពុជាទៅតាមឯកទេស​នីមួយៗ ដែលនិសិ្សតបានជ្រើស រើស។
  • ធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាប្រកបដោយ លក្ខណសម្បតិ្តគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលមាន ការប្រកួតប្រជែង។
  • ពង្រឹងសមត្ថភាពនិសិ្សតក្នុងការព្យាករណ៏និងវិភាគបញ្ហាសេដ្ឋកិច្ច​និងសង្គម។ 

លក្ខខណ្ឌចុះឈ្មោះចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ

  និស្សិតដែលត្រូវបានជ្រើសរើសឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រនៃមហាវិទ្យាល័យសេដ្ឋកិច្ចត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

  • ត្រូវមានសញ្ញាបត្របាក់ឌុបដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡាឬសញ្ញាបត្រដែលមានតម្លៃស្មើ ដោយមានលិខិតសមមូលដែលបញ្ជាក់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)

ឱកាសការងារ

បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ​ និស្សិតអាចក្លាយទៅជា អ្នកបំរើការងារនៅគ្រប់ស្ថាប័នទាំង វិស័យសាធារណៈឯកជន និងអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងប្រទេស​និងក្រៅ ប្រទេស ដូចជា៖

  • អ្នកជំនាញ​វិភាគ និងព្យាករណ៍សេដ្ឋកិច្ច ពាណិជ្ចកម្ម ហិរញ្ញវត្ថុ​ និងគម្រោង។
  • អ្នកជំនាញគ្រប់គ្រងកសិដ្ឋាន អភិវឌ្ឍន៏គម្រោងកសិធុរកិច្ច កសិកម្ម​ និងជនបទ។
  • ជាអ្នកគ្រប់គ្រងសហគ្រាស អាជីវកម្ម កសិកម្ម ឧស្សាហកម្ម​ សេវាកម្ម និងពាណិជ្ជកម្ម។
  • មន្រ្តីនៅស្ថាប័នគយ​​និងពន្ធដា
  • ជាសាស្ត្រាចារ្យ
  • អ្នកធ្វើផែនការសេដ្ឋកិច្ច អ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រិន និងឱកាសការងារផ្សេងៗជា ច្រើនទៀត។

 

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP