jQuery lightbox clone - prettyPhoto - by Stephane Caron

កម្មវិធីជំនួបជាមួយនិស្សិតថ្មី ២០១៥ ២០១៦ វគ្គទី៣

នាវេលាពេលព្រឹក និង ពេលល្ងាច នៃថ្ងៃទី ១៦-១៧ ខែវិច្ឆិការ ឆ្នាំ២០១៥ សាខាសាកលវិទ្យាល័យខេត្តព្រះសីហនុ បានរៀបចំកម្មវិធីមួយដើម្បីជួបស្វាគមន៍ ចំពោះនិស្សិតថ្មី ក្នុងថ្ងៃបើកបវេសនកាល លើកទី៣ ក្រោមអធិបតីយភាព ក្នុងការអញ្ជើញចូលរួមក្នុងការបើកកម្មវិធីរួមមាន៖

 • លោក ហួរ វិរៈ           ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាល័យ បៀលប្រាយ
 • លោក មោក ពៅ        នាយកសាខា សាកលវិទ្យាល័យ បៀលប្រាយ
 • លោក ឃាន តួក​        ជំនួយការនាយកសាខា ទទួលបន្ទុកកិច្ចការសិក្សា
 • លោកស្រី សេង សុភា   ជំនួយការនាយកសាខា ទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ
 • លោកស្រី ខេន វិច្ឆិតា    អ្នកសម្របសម្រួលកិច្ចការសិក្សា ទទួលបន្ទុកឆ្នាំសិក្សាមូលដ្ឋាន
 • លោក ឃាង សុខហេង  អ្នកសម្របសម្រួលកិច្ចការសិក្សា ទទួលបន្ទុកកម្រិតក្រោយឧត្តម
 • លោក ម៉ាន់ រ័ត្នសុបញ្ញា  អ្នកសម្របសម្រួលរដ្ឋបាល ហិរញ្ញវត្ថុ ទទួលបន្ទុកសេវាសិក្សា និងផែនការ
 • លោក ផេង សុភ័ក្ត្រ        អ្នកសម្របសម្រួលកិច្ចការសិក្សា ទទួលបន្ទុកកម្រិតបរិញ្ញាបត្រ
 • លោក សេង ឡេង         អ្នកសម្របសម្រួលរដ្ឋបាល ហិរញ្ញវត្ថុ ទទួលបន្ទុករដ្ឋបាល
 • ព្រមទាំងនិស្សិតជំនាន់ទី១៥ ជាច្រើនរូបទៀតដែលបានចូលរួម

ជាកិច្ចចាប់ផ្តើម លោក ហួរ វិរៈ ជាទីប្រឹក្សាពិសេសបានចូលរួម កម្មវិធីបើកបវេសនកាលថ្មីក្នុងថ្ងៃនេះ ដោយក្នុងនោះ លោកមានជាមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ប្អូនៗដែលជានិស្សិតថ្មីទាំងអស់ ដែលមាន វត្តមាននៅពេលនោះ ហើយដែលបានសម្រេចចិត្តជ្រើសរើសយក សាកលវិទ្យាល័យ បៀលប្រាយ ក្នុងការចូលរួមបណ្តុះ បណ្តាល ចំណេះ និងជំនាញ។

ក្រោយពីបានថ្លែងនូវមតិស្វាគមន៏របស់លោកទីប្រឹក្សារួចមក លោក នាយកសាខា ក៏បានចូលរួមជាមតិយោបល់ បន្ថែមមួយចំនួនផងដែរ ដោយក្នុងនោះលោកបានផ្តាំផ្ញើរអោយ   ប្អូនៗទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី ធ្វើការត្រង់ត្រាប់ ស្តាប់នូវរាល់បទបង្ហាញរបស់ លោក-លោកស្រី ដែលជាអ្នកសម្របសម្រួលតាមផ្នែកនីមួយៗ នឹងមកធ្វើបទបង្ហាញ ជាបន្តបន្ទាប់ ដែលវាជាការផ្តល់នូវសេវាកម្មមួយរបស់ សាកលវិទ្យាល័យ រួមមានដូចជា៖

 1. មត្តិស្វាគមន៍
 2. យុទ្ធសាស្រ្តសម្រាប់ភាពជោគជ័យក្នុងការសិក្សា
 3. ច្រកសិក្សា និងកម្មវិធីសិក្សាដែលនិស្សិតត្រូវជ្រើសរើស
 4. គោលការណ៍ និងគោលនយោបាយស្តីពីការចុះឈ្មោះ ព្រមទាំងការបង់ប្រាក់
 5. កម្មវិធីសិក្សា និងគោលនយោបាយនានាក្នុងផ្នែកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
 6. កម្មវិធីសិក្សា និងគោលនយោបាយនានាក្នុងផ្នែកការិយាល័យសិក្សា
 7. កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសាបរទេស និងព័ត៌មានដែលទាក់ទងទៅនឹងផ្នែករដ្ឋបាល
 8. កម្មវិធីសិក្សា និងគោលនយោបាយនានាក្នុងផ្នែកថ្នាក់ក្រោយឧត្តមសិក្សា
 9. កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលអប់រំបន្ត និងព័ត៌មានដែលទាក់ទងទៅនឹងផ្នែកបណ្ណាល័យ បណ្តាញ បច្ចេកវិទ្យា..
 10. ព្រមទាំងមានការណែនាំនិស្សិតអោយស្គាល់ពីទីកន្លែងទទួលសេវាកម្ម ស្គាល់ទីតាំងការិយាល័យ បណ្ណាល័យ បន្ទប់អនុវត្តន៍ អាគារលក់ឯកសារជាដើម។

ក្រោយពីការផ្សព្វផ្សាយ ក៏ដូចជាការធ្វើបទបង្ហាញជាបន្តបន្ទាប់ដែលធ្វើឡើងដោយ លោក-លោកស្រី ដែលជា​ជំនួយការ និងអ្នកសម្របសម្រួលតាមផ្នែកនីមួយៗរួចមក យើងសង្កេតឃើញថា   ប្អូនៗនិស្សិតមាន​ភាពរីករាយ ក្នុងការ​ទទួល​បាន​នូវចំណេះក៏ដូជា ការយល់ដឹង អំពីសេវានានា ដែលសាកលវិទ្យាល័យ បៀលប្រាយ ត្រូវផ្តល់ជូនទៅកាន់និស្សិត។

ក្រោយពីធ្វើបទបង្ហាញរួចមក លោក មោក ពៅ នាយកសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក-លោកស្រី ជាជំនួយការ និងអ្នកសម្របសម្រួលតាមផ្នែក និងប្អូនៗ​និស្សិតថ្មីទាំងអស់ ដែលបាន ចំណាយពេលវេលាដ៏ មានតម្លៃក្នុងការចូលរួមក្នុងកម្មវិធីបើកបវេសនកាល សម្រាប់ និស្សិតវគ្គទី៣ ព្រមជាមួយនឹង ការត្រង់ត្រាប់ស្តាប់​នូវរាល់ ការធ្វើបទបង្ហាញនានាស្តីពីសេវាកម្មរបស់ សាកលវិទ្យាល័យ បៀលប្រាយ ដែលវាជា ការយល់ដឹងពី របៀបរៀន របៀបទទួលបាន សេវាកម្មរបស់សាកវិទ្យាល័យ។

ចុងបញ្ចាប់កម្មវិធី អ្នកសម្របសម្រួល សេវាសិក្សា បានដឹកនាំ និសិ្សត ដើម្បីចូលរួមទស្សនៈកិច្ច នៅតាមការិយាល័យ តាមបន្ទប់សិក្សា ក្នុងបណ្ណាល័យ ក្នុងបន្ទប់អនុវត្តន៍ ហើយកម្មវិធីត្រូវបានបញ្ចប់នៅវេលាកំណត់ គឺពេលព្រឹក ម៉ោង ១១ និងពេលរសៀល នៅម៉ោង ៨ យប់ នាទី ថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំដដែល ក្រោមបរិយា កាសរីករាយរាក់ទាក់ និង ស្និទ្ធស្នាល  បំផុត។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP