jQuery lightbox clone - prettyPhoto - by Stephane Caron

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុជួយឩបត្ថមម៉ាស៊ីនព្រីន ទៅកាន់វិទ្យាល័យ ក្រុងព្រះសីហនុ

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៥ គណៈគ្រប់គ្រង សាកលវិទ្យាល័យបៀលប្រាយ ដែល​តំណាង​ដោយ លោក មោក ពៅ នាយកសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តព្រះសីហនុ បានប្រគល់អំណោយជា ម៉ាស៊ីន ព្រីនធឺ  ​ចំនួន​០១គ្រឿង ដែលមានមុ​ខងារ ជាព្រីនធឺ ម៉ាស៊ីនថតចម្លង និងម៉ាស៊ីនស្កេន ទៅ​ប្រគល់ជូន វិទ្យាល័យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាការឆ្លើយតបនូវសកម្មភាពនេះដែរ លោកនាយកវិទ្យាល័យ ក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅដល់ លោកនាយកសាខា គណៈគ្រប់គ្រង បុគ្គលិក​ និងនិស្សិត ទាំងអស់នៃសាកលវិទ្យាល័យ​បៀល​ប្រាយសាខា ខេត្តព្រះសីហនុ ដែលបាន​ឧបត្ថម្ភម៉ាស៊ីន ព្រីនធឺនេះ ដើម្បីផ្តល់លទ្ធភាពទៅវិទ្យាល័យ​ ក្នុងការ ជួយសម្រួលការបំពេញការងារ ជូនវិទ្យាល័យ និងសិស្សានុសិស្ស ហើយក៏ជាផ្នែកមួយ ដែលជួយដល់សង្គម តាមរយៈ ការជួយ​បណ្តុះ​បណ្តាល ជំនាញ ដែលជា តម្រូវការចាំបាច់ សម្រាប់ការ​សិក្សា ​ស្រាវជ្រាវដល់ក្មេងៗនាពេល អនាគត់។

ជាចុងក្រោយ​ លោកនាយកវិទ្យាល័យ បានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យ​ បៀលប្រាយ ខេត្តព្រះសីហនុ ដែលតែងតែ​ជួយឩបត្ថមដល់​ វិទ្យាល័យជារៀងរាល់ឆ្នាំ និងចូលរួមគ្រប់សកម្មភាព របស់វិទ្យាល័យ ក៏ដូចជាសង្គម។

     

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP