jQuery lightbox clone - prettyPhoto - by Stephane Caron

សកម្មភាពនៃការចុះយកអំណោយសប្បុរសធម៌ចែកជូនប្អូនៗសិស្សានុសិស្ស

កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០១៥ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិតរបស់សាកលវិទ្យាល័យ បៀលប្រាយខេត្តព្រះសីហនុ រួមទាំងមហាជនមួយចំនួនក្នុងខេត្តបានចូលរួមជាមួយសាកលវិទ្យាល័យ ដើម្បី រៃអង្គាស នូវសម្ភារៈសិក្សា និងចុះចែកនូវអំណោយសប្បុរសធម៌ដែលទទួលបានទៅកាន់កុមារ ដែលកំពុង រស់នៅ និងសិក្សានៅថ្នាក់បឋមសិក្សាក្នុងខេត្ តព្រះសីហនុ។ ដែលសកម្មភាពនេះបានរៀបចំ និងដឹកនាំ​ដោយ លោកមោក ពៅនាយកសាខា សាកលវិទ្យាល័យ បៀលប្រាយ ខេត្តព្រះសីហនុ ក្រោយពីបាន ធ្វើការផ្សព្វផ្សាយ រៃអង្គាសដោយស្មគ្រចិត្ត បន្ទាប់មកនៅថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារស្មគ្រចិត្ត បានចុះចែកនូវសម្ភារៈទាំងនេះដល់កុមារ ដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួន ២គឺ បឋមសិក្សា ចំការកៅស៊ូ និងបឋមសិក្សា​ បុរីកម្មករភូមិថ្មី ។

  ជាការឆ្លើយតបមកវិញចំពោះការរៀបចំ នូវនូវសកម្មភាពជួយសង្គមនេះ តាមរយៈលោកនាយកសាលា បឋមសិក្សាទាំង២ ឃើញថា លោកពិតជាមានសេចក្តីរីករាយចំពោះសមកម្មភាពនេះ ដែលវាជាផ្នែកមួយ ចូលរួលក្នុង ការលើកស្ទួយកាrអប់រំ ក្នុងប្រទេស អោយមាន ភាពប្រសើរឡើង។ ជាមួយគ្នានោះដែរ លោកនាយកសាខា សាកលវិទ្យាល័យ បៀលប្រាយក៏បានចូលរួម និងផ្តល់ជាមតិផ្តាំផ្ញើរ ទៅកាន់ប្អូនៗកុមារតូចៗ ដែលកំពុងសិក្សា និងទទួលបានូវអំណោយ សម្ភារៈសិក្សា អោយពួកគេយកសម្ភារៈទាំងនេះ ទៅសិក្សា ហើយខិតខំបន្ថែមទៀត ព្រោះពួកគេគឺជា ទំពាំងស្នងឬស្សី  ដែលក្មួយៗទាំងអស់នេះជា សរសរទ្រូងនៃ ប្រទេសជាតិ។

          សកម្មភាពចុងក្រោយ និស្សិត បុគ្គលិក សាស្រ្តាចារ្យ ដែលចូលរួមក្នុងកម្មវិធីនេះ បានធ្វើការរៀប សម្ភារៈ សិក្សាចែក ជូនទៅ កាន់ក្មួយៗ ប្អូនៗកុមារតូចៗដែលបាន នឹងកំពុងអង្គុយសិក្សាក្នុងសាលា បឋមសិក្សាទាំងពីរ ដោយក្តីរីរាយ ព្រមទាំងមាន ការថតរូបទុកជា អនុស្សាវរី ហើយពួកគេទាំងអស់គ្នាសង្ឃឹមថា សាកលវិទ្យាល័យ នឹងរៀបចំនូវសកម្មភាពនេះ ជារៀងរាល់​ឆ្នាំ ដើម្បីអោយសកម្ម នេះក្លាយជាវប្បធម៌មួយដ៏ល្អ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP